TIGblogs TIG | TIGblogs GROUP TIGBLOGS LOGIN SIGNUP
v007 - My Blog
v007 - My Blog
មាតុភូមិកម្ពុជាជាទីស្នេហានៃខ្ញុំ

ជាបឋម ចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា ក៏ដូចជាចំពោះរូបនាងខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង នូវមនោសញ្ចេតនាកក់ក្តៅ សប្បាយរីករាយ និងសូមចូលរួមអរអរសាទរ ចំពោះ មោទនភាព និងជោគជ័យ របស់មាតុភូមិកម្ពុជាជាទីស្នេហានៃយើង ក្នុងការដែល ប្រាសាទព្រះវិហារដ៏ស្រស់ប្រិមប្រីយ៍ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកដោយស្របច្បាប់។

ដំនឹងរបស់ប្រាសាទព្រះវិហារ គឺ ពិតជាធ្វើឲ្យខ្មែររាល់គ្នា មានអំនរខ្លាំងណាស់។ ប៉ុន្តែ យើងមិនទាន់ទាំងបាន ធ្វើពិធីជប់លៀងអរអរសាទរ ឲ្យបានអឹកធឹកតាមចិត្តផង ស្រាប់តែមានលេចឮដំនឹង អំពីការបះបោររបស់ពួកជាតិនិយមជ្រុលថៃ នៅ ខេត្តស៊ីសាកេត គម្រាមកាន់កាប់ និង បណ្តេញជនជាតិខ្មែរ ដែលរស់នៅក្នុងខេត្តនោះចេញ។ គិតៗឲ្យសព្វៗទៅ ពួកនេះពិតជាអត់ឃ្លានរបស់គេណាស់។ ល្បិចដណ្តើមរបស់គេ របស់ពួកសៀមនេះ គឺពិតជាគួរឲ្យខ្លាចខ្លាំងណាស់។ ខ្មែរយើងត្រូវតែ ប្រុងប្រយ័ត្នឲ្យមែនទែនទើបបាន បើមិនអញ្ចឹងទេ យើងនឹងបាត់បង់ដី ជាបន្តបន្ទាប់ទៀតជាក់ជាមិនខានឡើយ។ បងប្អូន គិតមើល៍ ការដែលពួកសៀម ប៉ុនប៉ងរារាំង ខាខាំង ការដាក់បញ្ចូល ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និង ការបះបោររបស់ពួកនេះ ក្រោយពេលដែល ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីរបស់អង្កការយូនីស្កូ ដោយស្របច្បាប់រួចហើយនោះ គឺ គ្មានអ្វីជាការខាតបង់ ដល់ពួកជនជាតិនេះទេ តែគេប្រហែលជានឹងទទួលបាននូវផលចំនេញទៅវិញទេ បើទោះជាខ្មែរ ទទួលបានជោគជ័យ ក្នុងរឿងប្រាសាទព្រះវិហារក្តី។ ព្រោះថា ប្រាសាទព្រះវិហារជារបស់ខ្មែរស្រាប់ទៅហើយ ទាំងផ្នែកប្រវត្តិសាស្ត្រ ទាំងផ្នែកទីទាំងភូមិសាស្ត្រ ហើយជាពិសេសទៅទៀតនោះ គឺ ពិភពលោក បានទទួលស្គាល់ថា ប្រាសាទនេះជារបស់ខ្មែរ តាំងពីឆ្នាំ១៩៦២​ពេលដែលខ្មែរបានឈ្នះក្តីជាមួយប្រទេសថៃមកម៉្លេះ។ ដូច្នេះ ការដែលខ្មែរទទួលបានជោគជ័យក្នុងរឿង ប្រាសាទព្រះវិហារ គឺជាជោគជ័យដែលខ្មែរត្រូវតែទទួលបានស្រាប់ទៅហើយ។ ឯរឿងដែលខ្ញុំថាថៃចំនេញនោះ គឺរឿងព្រំដែនឯណោះទៅវិញទេ។ ថៃគម្រាមអញ្ចេះអញ្ចុះពីរឿងប្រាសាទព្រះវិហារ ធ្វើឲ្យខ្មែរបង្រួមព្រំដែននៃទីតាំងភូមិសាស្ត្របើធៀបនឹងផែនទីដែលគេប្រើនៅឆ្នាំ១៩៦២ ដែលត្រូវដាក់បញ្ចូលក្នុងបញ្ជីយូនីស្កូ ឯទីតាំងដែលនៅសល់ត្រូវចាត់ទុកជាទីតាំងជម្លោះ។ ខ្ញុំថាបើខ្មែរធ្វើមិនស្រួល ថៃច្បាស់ជានឹងទទួលបានដីខ្មែរមួយចំនួនថែមទៀតហើយ។

បងប្អូនអើយ! តាមពិតទៅរឿងបញ្ហាព្រំដែន ឬរឿងប្រាសាទព្រះវិហារ គឺយើងជាប្រជាពលរដ្ធតូចតាច ពិបាកនឹងដោះស្រាយបានណាស់។ សម្តីរបស់យើងប្រហែលជាគេមិនស្តាប់ផង ឯទឹកមាត់របស់យើងក៏មិនប្រៃដូចជាមន្ត្រីរដ្ធាភិបាលនានាផងដែរ។

ខ្ញុំសង្កេតឃើញនៅតាមបណ្តាញអ៊ីនធើណេត បងប្អូនខ្មែរយើងជាច្រើននាំគ្នាជេរប្រទេចសៀមឡើងព្រោងព្រាត។ វាជាការល្អហើយ ដែលយើងចេះមានគំនិតជាតិនិយមបែបនេះ ប៉ុន្តែប្រតិកម្មរបៀបនេះ គឺប្រហែលជាគ្មានប្រសិទ្ធិភាពទេ ពីព្រោះថាការដែលយើងជេរបែបនេះគឺគ្មានសៀមណាឮ ឬក៏ឈឺក្បាលហាលកន្ទុយនោះទេ។ តែផ្ចុយមកវិញ គឺយើងជេរខ្លួនឯង លឺខ្លួនឯងតែប៉ុណ្ណោះ។ ខ្ញុំគិតថា យើងគួរតែរកមធ្យោបាយណាមួយល្អជាងហ្នឹង ដែលធ្វើឲ្យពួកសៀមខាតប្រយោជន៍វិញ។ ចំពោះខ្ញុំ ការឈប់ប្រើរបស់នាំយកពីសៀម គឺជាមធ្យោបាយល្អបំផុត។ រឿងនេះមិនចាំបាច់តែមន្ត្រី រាជរដ្ធាភិបាល ឬក៏អ្នកមាននោះទេ យើងរាល់គ្នាអាចធ្វើបាន យើងក៏អាចបំផុស និង ពន្យល់បងប្អូនប្រជាជនយើងឲ្យឈប់ប្រើបានដូចគ្នា។ ការដែលយើងឈប់ប្រើរបស់នាំយកពីសៀមនោះគឺមិនខុសច្បាប់នោះទេ។ បើបងប្អូនខ្មែរយើងអាចរួមចិត្តគ្នាជាធ្លុងមួយ ហើយនាំគ្នាសហការគ្នាបំផុសឲ្យឈប់ប្រើរបស់នាំចូលពីសៀមបាននោះ យើងនឹងទទួលបាននូវគុណប្រយោជន៍ធំពីរយ៉ាង។ ទីមួយគឺ ពួកសៀមនឹងបាត់បង់ទីផ្សារមួយដ៏ធំ ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សេដ្ធកិច្ចប្រទេសនេះ។ ពេលនោះពួកអ្នកជំនួញសៀមច្បាស់ជាភ័យស្លន់ស្លោរ ទាមទារឲ្យរដ្ថាភិបាលសៀមជួយដោះស្រាយ និងធ្វើទំនាក់ទំនងល្អជាមួយខ្មែរវិញ។ ទីពីរ ផលិតផលខ្មែរនឹងរស់រានមានជីវិតឡើងវិញ។ ការខ្វះខាតសំភារៈប្រើប្រាស់ដែលយើងធ្លាប់តែប្រើរបស់សៀមនោះ អាចនាំទៅដល់ការបង្កើតជាសហគ្រាស រោងចក្រនានា ឬក៏ការដាក់វិនិយោគទន់របស់បរទេស ដែលអាចបង្កើនការងារ និងសមត្ថភាពផលិតកម្មរបស់ខ្មែរ។នេះគេហៅថាព្រួញមួយបាញ់បានសត្វពីរ។ ម៉្យាងទៀត យើងអាចនាំយករបស់ប្រើប្រាស់ ពីប្រទេសដែលជាដៃគូសេដ្ធកិច្ចរបស់ថៃដូចជាប្រទេសម៉ាលេស៊ី ឥណ្ឌូនេស៊ីជាដើម។ ប្រទេសទាំងនេះមិនមានព្រំដែនជាប់នឹងខ្មែរនោះទេ ដូច្នេះករណីអាចនៃជំលោះជាមួយប្រទេសទាំងនេះគឺតិចតួចណាស់។ ហើយបើយើងដើរតាមទ្រឹស្តី "សត្រូវរបស់សត្រូវគឺជាមិត្តនោះ" យើងគួរតែធ្វើទំនាក់ទំនងល្អជាមួយប្រទេសទាំងនេះ។ តើបងប្អូនយល់ឃើញដូចខ្ញុំទេ?

July 10, 2008 | 7:07 AM Comments  2 comments

Tags:
You must be logged in to add tags.


Comments

chanroeun Chanroeun Pa
November 3, 2008 | 9:47 PM
Greetings
Hi There,

It is so fantastic to visit your blog. I am a Cambodian who is doing Ph.D at ANU, Australia. You can learn more about me from http://chanroeun.wordpress.com

Cheers,

Chanroeun
v007 Vichara CHHY
November 6, 2008 | 4:41 AM
Thanks!
Hey Chanroeun

Thanks alot for leaving a comment for me. I've had a brief look at your site and got to know that you've done lots of fantastic things so far. I'm glad to got to know another great future leader of Cambodia. Please keep up your work and Cambodia will be bright.
Vichara CHHY's Profile

Vichara CHHY's Friends


Latest Posts
ក្រមុំអ...
ក្រមុំស...
TAKEN
My Youngest Brother...
Who’s Who in...

Monthly Archive
December 2007
January 2008
February 2008
April 2008
July 2008
January 2009
February 2009

Change Language


Tags Archive
happykhmernewyear happynewyear ihaveadream itsbeenalongtime... josephe.stiglitz jr. martinlutherking mychristmascake myoldpix partyforsteven shotfortoday somdachpreahmohakhousanon todaysquote tomybelovedcambodian visitanaquarium yummydishes

Friends
ចន្រ្ទពង្ស - Chandrapong


3200 views
Important Disclaimer